សម្តេចតេជោ រំលឹកពីគុណបំណាច់ជួយកម្ពុជា របស់លោក ឡេ ឌឹកអាញ់ នៅមុខនាយករដ្ឋមន្ត្រីវៀតណាម

FN ៖ ក្នុងដំណើរអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់ អតីតប្រមុខរដ្ឋវៀតណាម នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបសមានទុក្ខ និងពិភាក្សាការងារមួយចំនួនជាមួយលោកលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក្នុងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជារូបលោកផ្ទាល់ បានសំដែង នូវការគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍អរគុណលោកនាយករដ្ឋមន្រ្តីវៀតណាម ដែលបានជួយសម្រួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោក ឡេ ឌឹកអាញ់ ជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅមួយនេះវិលត្រឡប់មកវិញ។ សម្តេចតេជោ … Continue reading សម្តេចតេជោ រំលឹកពីគុណបំណាច់ជួយកម្ពុជា របស់លោក ឡេ ឌឹកអាញ់ នៅមុខនាយករដ្ឋមន្ត្រីវៀតណាម